លោក គង់ ចន្ទថុល្ល ប្រធានស្តីទី មន្ទីរធម្មការនិងសាសនាខេត្ត និងប្រធានការិយាល័យព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមបានចូលរួមកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ ឆ្នាំ២០២៦ តាមរយៈវីដេអូបង្ហាញរូបភាព (ZOOM)ក្រោមអធិបតីភាពឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាននាយកដ្ឋាន និងលោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
………………………..
ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦









