លោក អ៉ិន ញឿន នាយករងរដ្ឋបាលសាលាស្រុក លោក ឃួន គឹមសុង អនុប្រធានការិ.ក.ធ.ប ស្រុក សហការជាមួយអាជ្ញាធរឃុំប៉ាក់ខ្លង និងលោកមេភូមិនាងកុក បានចុះពិនិត្យទីតាំងទទួលទិញ និងលក់ផលនេសាទ សន្និធិគ្រឿងសមុទ្របានចំនួន ០១ ទីតាំង នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលមានឈ្មោះ អ៊ុក សុភា។
ជាលទ្ធផលក្រុមការងារបានពិនិត្យសម្ភារៈ និងទីតាំងទទួលទិញនិងលក់ផលនេសាទ និងសន្និធិគ្រឿងសមុទ្រអាចបន្តនីតិវិធីស្នើសុំអាជ្ញាប័ណ្ណបន្តអាជីវកម្មទៅមន្ទីរជំនាញបាន។
ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
វេលាម៉ោង៣:៣០នាទីរសៀល



