នារសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
លោក គង់ ចន្ទថុល្ល ប្រធានស្តីទី មន្ទីរធម្មការនិងសាសនាខេត្តបានដឹកនាំកិច្ចប្រជុំស្តីការផ្សព្វផ្សាយសារាចរណែនាំលើវិស័យពាហិរសាសនា និងលើកទិសដៅការងារអនុវត្តបន្ត ។
កិច្ចប្រជុំមានការអញ្ជេីញចូលរួមពីលោកប្រធានការិយាល័យពាហិរសាសនា លោក លោកស្រីប្រធានការិយាល័យនៃមន្ទីរ លោកប្រធានគណៈអុីមាំខេត្តកោះកុង និងសហការី លោកគ្រូអ្នកគ្រូថ្នាក់ដឹកនាំវិហារ ស្នាក់ការថ្វាយបង្គំ គ្រីស្តសាសនានិងថ្នាក់ដឹកនាំសាសនាបាហៃ ។
អង្គប្រជុំបានផ្តោតសំខាន់លើការរឹតចំណងសាមគ្គីភាព និងការរក្សានូវសុខដុមរមនីយកម្មសាសនា ព្រមទាំងការតម្រង់ទិសដៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមលិខិតបទដ្ឋានគតិយុត្តនៃវិស័យសាសនា ។































