លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការចាត់ចែងដីទំហំ៩៣០៦ហិកតា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគក្រុមហ៊ុនយូញៀនពេលកន្លងមក
ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការចាត់ចែងដីទំហំ៩៣០៦ហិកតា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគក្រុមហ៊ុនយូញៀនពេលកន្លងមក ជាមួយអាជ្ញាធរស្រុកបូទុមសាគរ។
សមាសភាពចូលរួមប្រជុំរួមមាន លោកអភិបាលស្រុកបូទុមសាគរ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មេឃុំតានូន មេភូមិតានូន មេភូមិថ្មី មេភូមិបាក់រនាស់ អនុប្រធានភូមិទួលពោធិ៍ និងអ្នកពាក់ព័ន្ធ។