លោក ឡុញ សុផល ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំខែកក្កដា លើកទី៥០ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
សមាសភាពចូលរួម លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្ដិ៍ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ទាំងបីភូមិ ប្រធានប៉ុស្ដិ៍សុខភាព នាយកសាលាពាមកាយ នាយិកាសាលាតានី និងតំណាងប្រជាពលរដ្ឋ ក្នុងនោះក៏មានការអញ្ជើញពីលោក ម៉ុង ឈូ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានក្រុមការងារស្រុកចុះជួយឃុំភ្ញីមាស
អំពីរបៀបវារ:រួមមាន÷
១/. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
២/. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦
៣/. ពិនិត្យ និងអនុម័តរបាយការណ៍មូលនិធិគាំទ្រសេវាឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ប្រចាំខែកក្កដា ឆ្នាំ២០២៦
៤/. អានរបាយការណ៍តាមភូមិ និងប៉ុស្តិ៍រដ្ឋបាល
៥/. ពិភាក្សាលើបញ្ហាផ្សេងៗ និងរកដំណោះស្រាយ
…………………………….…………
ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
JULY 24,2026






