លោកវរសេនីយ៍ទោ ងួន ធឿន នាសេនាធិការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំក្រុមការងារទៅចូលរួមគោរពវិញ្ញាណក័្ខន្ធសពឧត្តមសេនីយ៏ត្រីប៉ែន សំបូរ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកែប នៅគេហដ្ឋាននៃសពស្ថិតនៅភូមិដំណាក់ចង្អើរសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯកសំ ចាន់ធួនអគ្គនាយករង អគ្គនាយកដ្ឋានយោធាសេវា និងជាប្រធានអនុគណ:កម្មការចំពោះកិច្ចរៀបចំបុណ្យសពវិរ:កងទ័ព និងថ្នាក់ឧត្តមសេនីយ៏ក្រសួងការពារជាតិ។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦






