/ / /

លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រ នៅស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ១២ប្រអប់ ជាលទ្ធផល ទទួលបានលិខិត ចំនួន ២ សន្លឹក

លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រ នៅស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ១២ប្រអប់ ជាលទ្ធផល ទទួលបានលិខិត ចំនួន ២ សន្លឹក។
ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/07/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី <ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦> តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/07/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបិទផ្សាយផ្ទាំងPoster ពាក្យស្លោក <អនាម័យដៃគឺជាសុខភាពយើង> និងជំហាននៃការលាងដៃ ដែលជាអនុសាស្ត្រណែនាំដ៏ថ្លៃថ្លារបស់ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងតាមការណែនាំឱ្យរៀបចំពីក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    21/07/2026

    លោក សុខ ភិរម្យ អភិបាលនៃគណ:អភិបាលស្រុក បានបើកកិច្ចប្រជុំ ពិភាក្សានិងណែនាំក្រើនរំលឹកដល់ម្ចាស់ទីតាំងដែលប្រកបរបរប្រមូលទិញលក់អេតចាយ នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • មន្ទីរកិច្ចការនារី/
    21/07/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរ កិច្ចការនារីខេត្ត និងប្រធានការិយាល័យ សមភាពយេនឌ័រ និងព័ត៌មាន ព្រមទាំងមន្ត្រីចំនួន ២រូប បានរៀបចំកិច្ចប្រជុំ គាំទ្រដល់ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្នុងការ បញ្ច្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ទាក់ទងនឹងការអនុវត្តតួនាទី ភារកិច្ច របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ (គ.ក.ស.ក) ក្រុង ស្រុក និង គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) ឃុំ សង្កាត់ ស្តីពី “ការផ្តល់សេវាសង្គមដល់ប្រជាពលរដ្ឋ និងការផ្ទេរមុខងារដល់រដ្ឋបាល ក្រុង ស្រុក” ក្នុងគោលបំណង ដើម្បីជួយជំរុញ ដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ក្នុងការអនុវត្តមុខងារ និងតួនាទី អោយឆ្លើយតប នឹងតម្រូវការស្រ្តី និងកុមារ នៅក្នុងមូលដ្ឋាន នៅសាលាស្រុកបូទុមសាគរ ខេត្តកោះកុង ។

  • ហេង គីមឆន/
    21/07/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ Say No to Fake News នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    21/07/2026

    លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិប៉ាក់ខ្លង១ សហការជាមួយមន្រ្តីការិ.ដ.ន.ស.ភ ស្រុក ចុះពិនិត្យការវាស់វែងផ្លូវបេតុង ១ខ្សែ និងកំណត់អ័ក្សផ្លូវ ដែលមានប្រវែង ៤០០ម៉ែត្រ គាំទ្រដោយថវិការបស់រដ្ឋបាលខេត្តកោះកុង នៅចំណុចក្រោយសាលារៀនបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនប៉ាក់ខ្លង ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង