តាមការចាត់តាំងរបស់លោកប្រធានមន្ទីរ លោកស្រីស្វាយ សុគន្ធា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង អមដោយកញ្ញា រស់ ចរិយា ប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុនិងបុគ្គលិក បានចូលរួមក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦




