ស្រុកកោះកុង ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកកោះកុង បានដឹកនាំក្រុមការការងារគ្រប់គ្រងគ្រោះមហន្តរាយស្រុក ចុះពិនិត្យកម្ពស់ទឹក ស្ថានភាពទឹកភ្លៀង និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តឃុំត្រពាំងរូង និងឃុំតាតៃក្រោម នៃស្រុកកោះកុង ខេត្តកោះកុង
លោក អភិបាលស្រុក បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋសូមឱ្យបង្កើនការប្រុងប្រយ័ត្ន អំពីស្ថានភាពទឹក និងទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានដែលរង់ចាំជួយបងប្អូន ២៤ម៉ោង លើ២៤ ម៉ោង សម្រាប់តម្រូវការជំនួយផ្សេងៗ។







