លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតី ស្តីពីអំពីការបិទបញ្ចប់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ធានានិរន្តរភាពសកម្មភាព និងលទ្ធផលរបស់គម្រោង បន្ទាប់ពីការបិទបញ្ចប់។ ក្រោយពីបានបញ្ចប់កិច្ចប្រជុំ លោកស្រី ស៊ិន ចរិយា អភិបាលរង តំណាងលោកអភិបាលក្រុង បានអញ្ជើញប្រគល់បណ្ណសរសើរដល់រដ្ឋបាលសង្កាត់ទាំងបី នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕












