លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍”ពន្លកបៃតង” ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម សុខចិន្តា សោភា ឧបនាយរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន មាណែត ។ ដោយក្នុងនោះក្រសួងបរិស្ថានមានគោលដៅកម្មវិធីពន្លកបៃតង ដោយគ្រោងចែកកូនឈើចំនួន ៥លានដើម ក្នុងនោះកូនត្នោតចំនួន ១លានដើម។
ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦











