លោក សយ សឿន ចៅសង្កាត់រងទី១ តំណាងចៅសង្កាត់ដងទង់ និងស្មៀនសង្កាត់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីជូនដំណឹង អំពីការបិទបញ្ចប់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងធានានិរន្តរភាពសកម្មភាព និងលទ្ធផលរបស់គម្រោងបន្ទាប់ពីបញ្ចប់គម្រោង ក្រោមអធិបតីភាព លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ។
នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ
នាវេលាម៉ោង ៨៖០០នាទីព្រឹក
ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់





