លោកវរសេនីយ៍ឯក ប្រាក់ យន្ត មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំក្រុមការងារ និងបានការចូលរួមពីលោកប្រធានក្រុមប្រឹក្សា លោក លោកស្រីសមាជិកស្រុកបន្ទាយស្រី លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំត្បែង លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ដើម្បីប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរសក្តិ ប្រគល់ថវិកាមិត្តជួយមិត្តទូទាំងយោធភូមិភាគទី៣ ចំនួន១២ លានរៀល រួមទាំថវិការបស់កងរាជអាវុធហត្ថខេត្តកោះកុង ថវិកាសាខាគយ និងរដ្ឋាករខេត្តកោះកុងថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កោះកុង ជូនដល់គ្រួសារសពលោកពលទោ ជុំ តុង យុទ្ធជន ក្រុម១ អនុសេនាតូចទី២ អនុសេនាធំទី៣ វរសេនាតូចលេខ៣៣៧ ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង បានពលី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦












