ស្រុកកោះកុង ៖ រសៀលថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៦ លោក ហួត សារឹម អភិបាលរងស្រុក តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយក្រមបរិស្ថាន និងធនធានធម្មជាតិ នៅតាមបណ្តាឃុំក្បែរគម្រោងរេដបូកនៃព្រៃកោងកាង នៃដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រាមសារកោះកាពិ នៅឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។




