ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
នៅរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំមន្ត្រីក្រោមឱវាទ មន្ត្រីសាលាសង្កាត់ស្មាច់មានជ័យ និង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្មាច់មានជ័យ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវនៅមុខមន្ទីរពេទ្យ កុំឱ្យមានរទេះលក់ដូរ និងការចតយានយន្តឥតសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវ និងលើដងផ្លូវ។
សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋបាលក្រុងខេមរភូមិន្ទ ដែលតែងតែយកចិត្តទុកដាក់ និងសហការល្អជាមួយមន្ទីរពេទ្យ ដើម្បីរៀបចំឱ្យមានសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវ សោភ័ណភាព សន្ដិសុខ និងសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។












