ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាព និងសាខាជុំវិញខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំ រួមមាន :
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៣-របាយការណ៍ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង ប្រចាំខែមិថុនា ឆ្នាំ២០២៦
៤-សេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែមិថុនា ឆ្នាំ២០២៦
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំឆមាសទី១ ឆ្នាំ២០២៦
៧-ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពី ការផ្តល់សេវារដ្ឋបាល ប្រចាំខែមីនា និងខែមេសា ឆ្នាំ២០២៦ សម្រាប់ឧបត្ថម្ភ ជូនមន្ត្រី បុគ្គលិកក្រុមប្រឹក្សា
៨-បញ្ហាផ្សេងៗ……។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦



























































































