លោក ទី ណារ៉ាដេត អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយអំពីការបិទបញ្ចប់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងការធានានិរន្តរភាពសកម្មភាព និងលទ្ធផល របស់គម្រោង បន្ទាប់ពីការបិទបញ្ចប់ ដោយមានការចូលរួមពី លោក ងីន ប៊ុនធឿន ទីប្រឹក្សាគម្រោងអាហារូបត្ថម្ភនៅកម្ពុជាខេត្តកោះកុង លោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធ លោកមេឃុំ និងស្មៀនឃុំទាំង០៦ នៃស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។










