/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង។

ពិធីនេះដែរ ក៏មានអញ្ជើញចូលរួមពី អភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ទីរ ពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ធ្វើកិច្ចសម្ភាសន៍អំពីវឌ្ឍនភាពការងារសម្រេចបានក្នុងឆមាសទី១ ជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។

ជាមួយគ្នានេះដែរ គោលបំណង នៃកិច្ចសម្ភាសន៍ របស់អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត បានធ្វើឡើងដើម្បីឱ្យអង្គភាពនីមួយៗ ធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងាសម្រេចបាន ប្រចាំឆមាសទី១ គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង។

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    06/07/2026

    លោក វ៉េត សុនីម ប្រធានមន្ទីរបរិស្ថានស្តីទី រួមជាមួយមន្រ្តីក្រោមឱវាទ បានធ្វើការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណមន្ទីរបរិស្ថានខេត្តកោះកុង

  • ហេង គីមឆន/
    06/07/2026

    លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរង ផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការ​ ដឹកនាំសហការីអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សន ចាន់ដារ៉ា ឋានៈ នាយផ្នែក ចំណុះការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង

  • ហេង គីមឆន/
    06/07/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន សហការជាមួយមន្ទីរបរិស្ថាន ខេត្តកោះកុង ដើម្បីដាំកូនឈើ ប្រភេទឈើបេង ឈើក្រញូង ឈើកកោះឈើ ច្រេស និងដើមត្នោត នៅក្នុងបរិវេណទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង

  • ហេង គីមឆន/
    06/07/2026

    លោកជំទាវ ថាច់ វណ្ណា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាអនុប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត និងលោក ជា សូវី អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំ​ ស្ដីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិ សម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    06/07/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញជាអធិបតីភាព ក្នុងការបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជូនដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យដងទង់។

  • មន្ទីរកិច្ចការនារី/
    06/07/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រី អនុប្រធានមន្ទីរ ព្រមទាំងក្រុមការងារការិយាល័យ ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ផែនការ និងស្ថិតិ បានចូលរួមកិច្ចប្រជុំពិភាក្សា កម្រិតបច្ចេកទេស លើគម្រោងផែនការចំណូល-ចំណាយ ថវិកា ឆ្នាំ២០២៧ របស់ក្រសួងកិច្ចការនារី និងមន្ទីរជំនាញ រាជធានី ខេត្ត តាមរយៈប្រព័ន្ធ Zoom នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។