លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរង ផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការ ដឹកនាំសហការីអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សន ចាន់ដារ៉ា ឋានៈ នាយផ្នែក ចំណុះការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអាយុ ៥៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ត្រី ស្នងការរង បានជូនលិខិតរំលែកមរណទុក្ខ និងនាំនូវបច្ច័យរបស់ លោកឧត្ដមសេនីយ៍ទោ ស្នងការ និងបច្ច័យរបស់កងកម្លាំង ជូនដល់ក្រុមគ្រួសារសពដេីម្បី ជួយសម្រួលក្នុងការធ្វើបុណ្យ។
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦




