/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១២៦គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១២៦គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា វត្តមានរបស់យើងនាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត សម្តេចពិជ័យសេនា និងលោកជំទាវ និងថ្នាក់ដឹកនាំគ្រប់លំដាប់ មានការគិតគូរ ជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ទោះបីជាបងប្អូនជួបការលំបាក ខ្លះៗក៏ដោយ សូមរក្សាទឹកចិត្តរឹងមាំ ខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងចូលរួម ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអភិវឌ្ឍភូមិ ឃុំរបស់យើងឥតឈប់ឈរ។ អំណោយដែល យើងនាំយកមក ជូននាពេលនេះ មិនមានតម្លៃធំដុំឡើយ ប៉ុន្តែជាការចូលរួមរំលែកការ លំបាក និងបង្ហាញពីសាមគ្គីភាព សេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះបងប្អូន ប្រជាពលរដ្ឋ។ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនបន្តថែរក្សាសុខភាព អនុវត្តអនាម័យរស់នៅ ថែរក្សាបរិស្ថាន ចូលរួមថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសហការជាមួយអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ជាពិសេស សូមមាតាបិតា និងអាណាព្យាបាល បន្តយកចិត្តទុកដាក់លើការអប់រំកូន ចៅ ឱ្យបានចូលរៀនទៀងទាត់ ជៀសវាងគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខផ្សេងៗ ដែលអាចប៉ះពាល់ដល់អនាគតរបស់យុវជន និងសង្គមជាតិ។

ជាមួយគ្នានេះផងដែរ អាជ្ញាធរភូមិ ឃុំ ស្រុក និងបងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ជំរុញឱ្យគ្រួសារ ត្រូវត្រៀមលក្ខណៈចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដែលប្រព្រឹត្តិទៅនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ រួមមាន ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត នៅតាមភូមិក្នុងឃុំ ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ការពិនិត្យបញ្ជីបោះឆ្នោត និងលេខកូដការិយាល័យបោះឆ្នោត នៅការិយាល័យបោះឆ្នោត និងការបោះឆ្នោត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ឱ្យបានគ្រប់ៗគ្នា។
ជាទីបញ្ចប់ លោកជំទាវអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ អាជ្ញាធរមូលដ្ឋាន ក្រុមការងារ និងដែលបានចូលរួមរៀបចំកម្មវិធីនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។
ថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង