លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ប្រតិភូ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ចុះទស្សនកិច្ចសិក្សាស្តីពីផែនការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ច ខេត្តកោះកុង
ទស្សនកិច្ចសិក្សានេះ នឹងផ្តល់ឱកាសឱ្យនិស្សិតសិក្សាស្វែងយល់អំពី រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល និងអភិបាលកិច្ច និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ចរបស់ខេត្ត ការអភិវឌ្ឍតំបន់សហគមន៍អេកូទេសចរណ៍ ជីផាត និងការចូលរួមសកម្មភាពសប្បុរសធម៌ នៅសាលាមត្តេយ្យសិក្សាសហគមន៍ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកថ្មបាំង។
ថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦





































































