នាវេលាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាបានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងគណៈអុីម៉ំាខេត្តកោះកុងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង ។
ស្ថិតក្នុងពិធីនេះក៏មានការនិមន្ត និងចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមប្រឹក្សាខេត្ត មន្ទីរពាក់ព័ន្ធ អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំឥស្លាមសាសនា គ្រឹស្តសាសនា បាហៃសាសនា និងប្រជាពលរដ្ឋខ្មែរឥស្លាម ជាគណៈអធិបតី និងភ្ញៀវកិត្តិយស នៅសាលមហោស្រពខេត្តកោះកុង ។


























































