ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចេញប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផលក្នុងដែនសហគមន៍នេសាទកណ្តោល ប្រទះឃើញទូកនេសាទប្រើឧបករណ៍នេសាទអូសកូនគ្រែងឈាមកំពុងធ្វើនេសាទចំនួន ០២គ្រឿង ដោយឃើញទូកនេសាទកូនគ្រែងឈាមបំផ្លាញធនធានជលផល ប្រព័ន្ធអេកូឡូស៊ីជលផលធ្ងន់ធ្ងរ ក្រុមកាងារសម្រេចដកឈ្នាងភ្ជាប់ស្បៃមុងអូសកូនគ្រែងឈាម កូនគ្រែង កូនគ្រំ កូនលៀស បានចំនួន ០៤គ្រឿង ស្មើនឹង ០២គូ យកមករក្សាទុកក្នុងទូកអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង ហើយបានបាចកូនគ្រែងឈាមចំនួន ១៥គីឡូក្រាម ចូលធម្មជាតិវិញ។ បន្ទាប់មកក្រុមការងារបានណែនាំ អប់រំឱ្យអ្នកសាទ កូនគ្រែងឈាម កូនគ្រំ កូនលៀសឈប់ប្រព្រឹត្តតទៅទៀត។
ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង




