ស្រុកកោះកុង ៖ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៦ លោក លីម ភឿន អភិបាលរងស្រុក តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចូលកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្តជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក តាមរយៈប្រព័ន្ធ (Zoom) នៅសាលប្រជុំសាលាស្រុកកោះកុង ។




