ស្រុកកោះកុង ៖ រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ នៅក្រុមហ៊ុន Cambodia Tatay Hydropower limited (វារីអគ្គិសនីតាតៃ) និងរីសតចំនួន ៣ទីតាំង នៅឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង




