អង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
នៅថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យនៃសមាគមសល្យសាស្ត្រកម្ពុជាផ្នែកជំងឺបាក់បែកឆ្អឹង គាំទ្រដោយអង្គការ AO Alliance បានវះកាត់អ្នកជំងឺដែលមានបញ្ហាឆ្អឹង ចំនួន២ករណី (វះកាត់ ត ឆ្អឹងដងកាំបិត ១ករណី និងវះកាត់ ដកដែកនៅក្បាលឆ្អឹងដើមដៃ ១ករណី) ។
សូមប្រជាពលរដ្ឋដែលមានបញ្ហាឆ្អឹង ឬបាក់បែកឆ្អឹង អញ្ជើញមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលមានគ្រូពេទ្យផ្ដល់ការព្យាបាលទៅតាមបច្ចេកទេសវេជ្ជសាស្ត្រត្រឹមត្រូវ ។ សូមកុំទៅព្យាបាលតាមទំលាប់តាមគ្នានៅកន្លែងដែលគ្មានជំនាញត្រឹមត្រូវ ព្រោះអាចធ្វើឱ្យឆ្អឹងដុះខុសសភាពដើម មិនជាសះស្បើយ និងអាចធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ខាតបង់ទាំងថវិកា និងពេលវេលាផងដែរ។






