លោក ស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកលើរបៀបវារៈដូចខាងក្រោម :
១.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៤ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
៣.ពិនិត្យ និងអនុម័ត លើដីកា ស្តីពីការកំណត់ប្រតិទិន និងទីកន្លែងនៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល១២ខែ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
៤.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាល ស្រុកគិរីសាគរ
៥.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាល ស្រុកគិរីសាគរ
៦.ពិនិត្យ និងអនុម័ត លើរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាស្រុកគិរីសាគរ ឆ្នាំ២០២៦ ឃុំកោះស្តេច និងឃុំព្រែកខ្សាច់
៧.ពិភាក្សាលើបញ្ហាប្រឈម
៨.សេចក្តីផ្សេងៗដោយមានការចូលរួមពី៖ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក លោកនាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធ លោកមេឃុំភ្ញីមាស លោកជំទប់១ឃុំព្រែកខ្សាច់ លោកមេឃុំកោះស្ដេច តំណាងមណ្ឌលសុខភាពគិរីសាគរ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៃរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
ថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦





























