លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី២៥ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី២៤ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែមិថុនានិងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែកក្កដាឆ្នាំ២០២៦
៤/ពិនិត្យ និងអនុម័ត លើប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុករយ:ពេល១២ខែ ឆ្នាំទី៣ អាណត្តិទី៤។
៥/ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦ ស្តីពីការអនុវត្តន៍មូលនិធិគាំទ្រការផ្តល់សេវាឃុំសង្កាត់របស់រដ្ឋបាលស្រុកបូទុមសាគរ។
៦/ពិនិត្យ និងអនុម័តលើរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំឆមាសទី១ ឆ្នាំ២០២៦
៧/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ លោក ក្រូច បូរីសីហា អភិបាលស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤៤នាក់/ស្រី ០៧នាក់។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ
ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក។












