២៨/តុលា/២០២០វេលាម៉ោង៥:១០នាទីល្ងាច
======================
លោកហាក់ឡេងអភិបាលនៃគណៈអភិបាលស្រុកបានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងមន្ទីរបរិស្ថានខេត្តកោះកុងបានធ្វើការស្នើសុំម៉ាស៉ីនត្រង់ស៊ីន័រចំនួន៣គ្រឿងដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចាប់កាលពីថ្ងៃ១៧ខែតុលាឆ្នាំ២០២០មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅឃុំថ្មសនិងឃុំតានូនវិញហើយ។
បញ្ជាក់: សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖
-សូមបងប្អូនឈប់ប្រើប្រាស់រណាយន្តដោយខុសច្បាប់ទៀត
-ប្រសិនបើបងប្អូនចង់ប្រើរណាយន្តត្រឹមត្រូវតាមច្បាប់សូមបងប្អូនអញ្ជើញមកសាលាស្រុកបំពេញឯកសារស្នើសុំប្រើប្រាស់រណាយន្តក្នុងរង្វង់ដីចំការកម្មសិទ្ធរបស់បងប្អូន។
-រដ្ឋបាលស្រុករីករាយនឹងបំរើសេវាស្នើសុំនេះជូនបងប្អូន។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
======================
ថ្ងៃពុធ១២កើតខែកត្តិកឆ្នាំជូត
ទោស័កពុទ្ធសករាជ២៥៦៤
ត្រូវនឹងថ្ងៃទី២៨ខែតុលាឆ្នាំ២០២០
October 28, 2020