ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
នៅថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការ និងលេខាធិការដ្ឋានប្រយុទ្ឋនឹងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកជំទាវ ចេង វណ្ណី សមាជិកក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំ ខ សាលាខេត្តកោះកុង។









