/ / /

លោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញប្រចាំខែមិថុនា លើកទី៤៩ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

លោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញប្រចាំខែមិថុនា លើកទី៤៩ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស ដោយមានលោក ឡុញ សុផល ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំអំពីរបៀបវារ:រួមមាន÷                   
១/. ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស       
២/. ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦
៣/. ពិនិត្យ និងអនុម័តរបាយការណ៍មូលនិធិគាំទ្រសេវាឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ប្រចាំខែមិថុនា ឆ្នាំ២០២៦
៤/. អានរបាយការណ៍តាមភូមិ និងប៉ុស្តិ៍រដ្ឋបាល
៥/. ពិភាក្សាលើបញ្ហាផ្សេងៗនិងរកដំណោះស្រាយ
សមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្ដិ៍ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ទាំងបីភូមិ ប្រធានប៉ុស្ដិ៍សុខភាព នាយកសាលាពាមកាយ នាយិកាសាលាតានី មន្រ្ដីកសិកម្មឃុំ បុគ្គលិកគ្រប់គ្រងករណីសកម្មប្រចាំការមណ្ឌលសុខភាពភ្ញីមាស CPN ខេត្ដកោះកុង និងតំណាងប្រជាពលរដ្ឋ ។
នៅសាលាឃុំភ្ញីមាស។
…………………………….…………
ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៧០
ត្រូវនឹង,ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/06/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ ចំនួន ០៥លិខិត

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/06/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ លោក ទួន ឪទី អភិបាលស្ដីទី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/06/2026

    លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុកមណ្ឌលសីមា និងលោកស្រី ឆេង រតនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីធាតុចូល នៃការស្រង់ស្ថិតិទីតាំង និងកំណត់តម្លៃមូលដ្ឋានដាក់ភាស៊ីគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៧

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/06/2026

    លោក ខេងសំខាន់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាលស្រុកបូទុមសាគរ និងលោក ឈុន ឃៀន មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីធាតុចូលនៃការស្រង់ស្ថិតិនិងកំណត់តម្លៃមូលដ្ឋានដាក់ភាស៊ីគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៧

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/06/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/06/2026

    លោកស្រី រិន គន្ធា អភិបាលរងស្រុកមណ្ឌលសីមា លោកស្រី លី មុនី្ន នាយករងរដ្ឋបាលសាលាស្រុក និងលោកស្រី សុង រំដេង ប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍសហគមន៍ បានចូលរួមក្នុងកិច្ច ប្រជុំស្ដីពីវឌ្ឍន៍ភាពរបាយការណ៍អគ្គិសនីទឹកស្អាតនិងប្រព័ន្ធទូរស័ព្ទនៅក្រុង/ស្រុក