………………………………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក នាយប៉ុស្តិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិកៀនក្រឡាញ់ មេភូមិភ្ញីមាស មេភូមិតានី ប្រធានប៉ុស្តិ៍សុខភាព នាយករងសាលាពាមកាយ នាយិកាសាលាតានី និងក្រុមទ្រទ្រង់សុខភាពភូមិ
អំពីរបៀបវារ:រួមមាន÷
១/. ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែឧសភា
២/. ពិនិត្យ និងពិភាក្សាលើការងារសុខភាព
៣/. ពិនិត្យ និងពិភាក្សាលើការងារអប់រំ
៤/. ពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥/. ពិនិត្យ និងពិភាក្សាលើការងារសន្តិសុខ និងសណ្តាប់ធ្នាប់
៦/. ពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧/. ពិនិត្យ និងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៨/. ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារនៅក្នុងអំឡុងពេល១០០០ថ្ងៃដំបូងនៃជីវិត(ផែនទីសេវាសង្គម)
៩/. សេចក្ដីផ្សេងៗ
……………………………………………..
ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
JUNE 25,2026






