លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ ។
👉ទីតាំង៖ នៅបន្ទប់ប្រជុំខេត្តបាត់ដំបង នៃទីស្ដីការក្រសួងមហាផ្ទៃជាន់ផ្ទាល់ដី។
ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦




