/ / /

លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអនុញ្ញាតឲ្យក្រុមការងារ ROYAL GROUP SECURITYIES ដែលមានបំណងមកជួយសម្របសម្រួលដល់ ERM (Environment Resource Management ) ដែលជាក្រុមហ៊ុន សិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានសង្គម ចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីប្រមូលទិន្នន័យមូលដ្ឋានផ្នែកបរិស្ថាន និងស្វែងយល់បន្ថែមអំពីស្ថានភាពប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ

លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអនុញ្ញាតឲ្យក្រុមការងារ ROYAL GROUP SECURITYIES ដែលមានបំណងមកជួយសម្របសម្រួលដល់ ERM (Environment Resource Management ) ដែលជាក្រុមហ៊ុន សិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានសង្គម ចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីប្រមូលទិន្នន័យមូលដ្ឋានផ្នែកបរិស្ថាន និងស្វែងយល់បន្ថែមអំពីស្ថានភាពប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ ក៏ដូចជាបរិស្ថានជុំវិញសហគមន៍មូលដ្ឋានក្នុងតំបន់ ក្រុមហ៊ុនក្នុងគោលបំណងធានាថា រាល់សកម្មភាព ឬការអភិវឌ្ឍនានានៃគម្រោងរោងចក្រ អគ្គិសនីដើរដោយឧស្ម័នធម្មជាតិ របស់ក្រុមហ៊ុន បុទុមសាគរ អេនើជី ឯ.ក (Botum Sakor Energy 900 MW Gas-Fired Power Plant) ដែលមាននាពេលនេះនិងនាពេលអនាគត នឹង ស្របតាមគោលការណ៍ណែនាំផ្នែកបរិស្ថាន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រសិទ្ធភាពនៃការសិក្សា ធានាបាននូវស្តង់ដារវិជ្ជាជីវៈកម្រិតខ្ពស់ ដោយមានការអញ្ជើញចូលរួមពីលោកមេឃុំថ្មស លោកនាយកឧទ្យានជាតិបុទុសាគរ និងលោកអនុប្រធានការិយាល័យ ដ.ន.ស.ភ។

ប្រភពរដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦
June 23, 2026

ម៉ោង ០២:០០ នាទីរសៀល

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/06/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំ​គណៈកម្មការ​ និងលេខាធិការដ្ឋានប្រយុទ្ឋនឹងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី​២​ ឆ្នាំ​២០២៦​។

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/06/2026

    លោក ទីណា រ៉ាដេត អ​ភិបាលស្តីទី នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យឯកសារពាក់ព័ន្ធនានា ដើម្បីត្រៀមដាក់ជូនក្រុមប្រឹក្សាស្រុកពិនិត្យ និងអនុម័ត

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/06/2026

    លោក សៀង សុទ្ធមង្គល  អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម

  • ហេង គីមឆន/
    26/06/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ ចំនួន ០៥លិខិត

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/06/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ លោក ទួន ឪទី អភិបាលស្ដីទី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/06/2026

    លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុកមណ្ឌលសីមា និងលោកស្រី ឆេង រតនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីធាតុចូល នៃការស្រង់ស្ថិតិទីតាំង និងកំណត់តម្លៃមូលដ្ឋានដាក់ភាស៊ីគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៧