លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេស កំណត់ព្រំប្រទល់រវាងរដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
កិច្ចប្រជុំមានរបៀបវារៈ ៖
១ ពិភាក្សាអំពីការកំណត់ព្រំប្រទល់រដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តពោធិ៍សាត់
២ ពិភាក្សាអំពីការកំណត់ព្រំប្រទល់រវាងរដ្ឋបាលក្រុងខេមភូមិន្ទ និងរដ្ឋបាលស្រុកមណ្ឌលសីម៉ា
៣ ពិភាក្សាអំពីការកំណត់ព្រំប្រទល់រវាងរដ្ឋបាលស្រុកស្រែអំបិល និងរដ្ឋបាលស្រុកថ្មបាំង
កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំ (ខ)សាលាខេត្តកោះកុង វេលាម៉ោង ៨:០០ នាទីព្រឹក
ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៦។
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕







