រដ្ឋបាលស្រុកបូទុមសាគរ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ពេលព្រឹកនៅឃុំ ថ្មស វត្តថ្មស និងពេលរសៀល នៅឃុំតានូន វត្តភ្នំប្រជៀវឹក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ និងមានការអញ្ជើញចូលរួមជាគណ:អធិបតីពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក នាយក នាយករង កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងមានការអញ្ជើញចូលរួមពី មេភូមិ អនុភូមិ សមាជិកភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មណ្ឌលសុខភាព និងប្រជាពលរដ្ឋ។
អង្គវេទិកា និងពិគ្រោះយោបល់នេះ ផ្តោតទៅលើប្រធានបទសំខាន់ៗបីគឺ
១. ការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
២. ការផ្សព្វផ្សាយសេវា និងអនាម័យបរិស្ថាន
៣.គោលនយោបាយភូមិឃុំមានសុវត្តិភាព
ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង៨:០០នាទីព្រឹក





















