លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក បានបើកកិច្ចប្រជុំសម្របសម្រួលវិវាទប្រជាពលរដ្ឋចំនួន២គ្រួសារ រវាងលោកស្រី នួន ចន្ធី នឹងលោកស្រី ឃួន សុខឃឿន ដោយមានការចូលពីលោកប្រធានការិ.ដនដភ.ស្រុក លោកអនុប្រធានការិ.សម្រះសម្រួលវិវាទមូលដ្ឋាន លោកស្រីជំទប់ទី១ ឃុំប៉ាក់ខ្លង លោកអនុភូមិនាងកុក និងប្រជាពលរដ្ឋពាក់ព័ន្ធ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
១.សុំអាស្រ័យផលលើដីដែលជាផ្លូវរដ្ឋ
២.បិទផ្លូវរដ្ឋទំហំ២០ម៉ែត្រមិនអោយមានប្រជាពលរដ្ឋធ្វើដំណើរ
ជាលទ្ធផល៖លោកស្រី ឃួន សុខឃឿន មិនឯកភាពអោយបើកផ្លូវជូនលោកស្រី នួន ចន្ធី ឆ្លងកាត់នោះទេ។
ថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង៣:៣០នាទីរសៀល











