អង្គការURC ជាអង្គភាពមួយដែលកំពុងធ្វើសកម្មភាពការងារពាក់ព័ន្ធនឹងជំងឺគ្រុនចាញ់ និងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា និងជាដៃគូការងារសុខាភិបាលជាមួយនឹងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជ៉ំបុគ្គលិកប្រចាំឆ្នាំ២០២០ នៃសាលប្រជុំធំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង។ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងមានមិត្តសំណេះសំណាលជាសមាជិកក្នុងអង្គប្រជុំ និងថ្លែងអំណរគុណចំពោះអង្គការURC ដែលបានសហការជាមួយមន្ទីរសុខាភិបាលយ៉ាងជិតស្និទ ដើម្បីលើកកំពស់សុខភាពប្រជាជន លុបបំបាត់ជំងឺគ្រុនចាញ់ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
កិច្ចប្រជុំប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ដល់ទី២៧ ខែតុលាឆ្នាំ២០២០