………………………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងារឃុំ រួមមាន សមាជិក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាល មន្ត្រីប៉ុស្តិ៍នគរបាល មេភូមិកៀនក្រឡាញ់ អនុភូមិតានី និងមានការអញ្ជើញចូលរួមពីលោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុក ចូលរួមបុណ្យសពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ក្នុងនោះលោកមេឃុំ និងក្រុមការងារតំណាងអោយរដ្ឋបាលឃុំ នាំយកអង្ករមួយបាវ៥០គីឡូក្រាម ទឹកបរិសុទ្ធ២០យួរ ទឹកក្រូចដបធំ១យួរ និងថវិកា ៣៥០,០០០៛(ថវិកាលោកមេឃុំ សប្បុរសជន និងរដ្ឋបាលឃុំ (សេវាសង្គម)ជូនដល់គ្រួសារនៃសព ស្ថិតនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
………………………………….
ថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦
JUNE,13,2026


