វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ វេលាម៉ោង ៨ : ០០នាទីព្រឹក នៅភោជនីយដ្ឋាន អៀង អាយ ស្ថិតនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
របៀបវារៈកម្មវិធី៖
១.សុន្ទរកថាបើកអង្គវេទិកា ដោយគណៈអធិបតី
២.បទបង្ហាញស្ដីពីតួនាទី ភារកិច្ច និងសិទ្ធអំណាចរបស់ក្រុមប្រឹក្សា និងគណៈអភិបាល
៣.របាយការណ៍រយៈពេល ០៥ខែ ដើមឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង
៤.បទបង្ហាញស្ដីពីយន្តការ និងសារៈសំខាន់ នៃការផ្ដល់សេវាសាធារណៈតាមរយៈការិយាល័យច្រកចេញចូលតែមួយក្រុង
៥.វេទិកាសំណួរ-ចម្លើយ បញ្ហាប្រឈម និងតម្រូវការក្នុងមូលដ្ឋាន
៦.បូកសរុបលទ្ធផលរបស់វេទិកា និងបង្ហាញ ពីចំណាត់ការរបស់ក្រុមប្រឹក្សាលើសំណើ ដែលបានលើកឡើងក្នុងវេទិកា និងប្រកាសបិទ។
សមាសភាពអញ្ជើញចូលរួមមាន ៖ លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយក-នាយករងរដ្ឋបាល លោកអធិការក្រុង មេបញ្ជាការអាវុធហត្ថក្រុង មេបញ្ជាការសឹករងក្រុង លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលក្រុងខេមរភូមិន្ទ លោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងបី និងប្រជាពលរដ្ឋ សរុបចំនួន ២២២នាក់ ។
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕























































