/ / /

លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦ ០០០ ០០០រៀល(ប្រាំមួយលានរៀលគត់) ជូនលោក គង់ ច័ន្ទវាសនា ត្រូវជាកូនបង្កើត របស់សពលោក គង់ វុទ្ធី (មន្ត្រីចូលនិវត្តន៍)

លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦ ០០០ ០០០រៀល(ប្រាំមួយលានរៀលគត់) ជូនលោក គង់ ច័ន្ទវាសនា ត្រូវជាកូនបង្កើត របស់សពលោក គង់ វុទ្ធី (មន្ត្រីចូលនិវត្តន៍) ដែលបានទទួលមរណភាព ដោយរោគាពាធ។
ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ លោកឧត្តមសេនីយ៍ត្រីស្នងការរង​ បានជួបសំណេះសំណាល​ ជាមួយក្រុមគ្រួសារសព ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន។
ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/06/2026

    លោក តុង យាវ អភិបាលរងស្រុក និងលោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ

  • ហេង គីមឆន/
    13/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត និងពិធីដាក់ដំណើរការគម្រោងរេដបូកព្រៃកោងកាង នៃដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំកោះកាពិ

  • ហេង គីមឆន/
    13/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំរបាយការណ៍អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងទុក និងចែកចាយផលិតផលបង្កក នៅតាមភូមិសាស្ត្រក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    13/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣