លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត និងពិធីដាក់ដំណើរការគម្រោងរេដបូកព្រៃកោងកាង នៃដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។ កិច្ចប្រជុំនេះមានការចូលរួមដោយឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន លោកស្រី បណ្ឌិត អេតឌី ឆេង នាយកប្រតិបត្តិក្រុមហ៊ុន ខ្លាយមេតផ្លាស់ (Cliamte+ Pte Ltd.) ប្រធានមន្ទីរ អង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ពាក់ព័ន្ធ វិស័យឯកជន និងសហគមន៍តំបន់ការពារពាក់ព័ន្ធ។ កិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើងដើម្បីផ្សព្វផ្សាយពីគម្រោង និងការស្នើសុំធាតុចូល សុំការគាំទ្រការអនុវត្តគម្រោងពីអាជ្ញាធរ និងសហគមន៍តំបន់ការពារដែលស្ថិតក្នុងទីតាំងគម្រោងអនុវត្ត។
លោក អន សុធារិទ្ធ អភិបាលរងខេត្ត បានបង្ហាញចំណាប់អារម្មណ៍ និងបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង គាំទ្រចំពោះការអនុវត្តគម្រោងឥណទានកាបូនខៀវនេះ និងសូមឱ្យអាជ្ញាធរ និងមន្ទីរអង្គភាពជំនាញសហការ គាំទ្រដើម្បីទទួលបានលទ្ធផលល្អប្រសើរឈានទៅដល់ការលក់ឥណទានកាបូនខៀវ និងជាគុណប្រយោជន៍ដល់សហគមន៍មូលដ្ឋានខេត្តកោះកុង។
ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

























