ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្ដីពី ការរៀបចំផែនការពង្រឹងគុណភាពសេវា ( Quality improvement plan ) ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើបទបង្ហាញស្ដីអំពី វិសាលភាពទាំង៦ នៃការពង្រឹងគុណភាពសេវាឱ្យប្រសើរឡើង (Six Dimensions of Healthcare Quality) និងសូចនាករសំខាន់ៗមួយចំនួនដេីម្បីវាយតម្លៃពីគុណភាពសេវាសុខាភិបាលសម្រាប់មន្ទីរពេទ្យ ( Key Performance Indicators for Quality Care in hospitals ) ជាចំណេះដឹង ដល់ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិក មន្ទីរពេទ្យយកទៅអនុវត្ត ដើម្បីធ្វើឱ្យការបម្រើសេវាក្នុងមន្ទីរពេទ្យកាន់តែមានគុណភាព ប្រសិទ្ធភាព សុវត្តិភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។








