/ / /

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យ និងបើកប្រអប់ទទួលបណ្ដឹងនៅក្នុងពន្ធនាគារខេត្តកោះកុង

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យ និងបើកប្រអប់ទទួលបណ្ដឹងនៅក្នុងពន្ធនាគារខេត្តកោះកុង។

តាមការរាយការណ៍របស់ លោកឧត្តមអគ្គានុរក្សថ្នាក់ទី២ ប្រធានពន្ធនាគារខេត្តកោះកុង បានឱ្យដឹងថា ការគ្រប់គ្រងទណ្ឌិត និងជនជាប់ឃុំ ត្រូវបានប្រព្រឹត្តទៅល្អប្រសើរដូចប្រក្រតី ទាំងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ និងសុខភាព អនាម័យ។ ជាលទ្ធផល ចំពោះការបើកប្រអប់ទទួលបណ្ដឹងនៅក្នុងពន្ធនាគារខេត្តមិនមានលិខិត ឬបណ្ដឹងឡើយ ដែលលទ្ធផលនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងបានយ៉ាងល្អប្រសើរបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំពន្ធនាគារ អគ្គានុរក្ស និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាលរងខេត្ត បានផ្ដល់នូវការណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំពន្ធនាគារ អគ្គានុរក្ស និងមន្រ្ដីមានសមត្ថកិច្ចពាក់ព័ន្ធសំដៅដល់ការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយក្នុងពន្ធនាគារ៕
ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    12/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីការសម្អាតបរិវនសាលាឃុំ និងបានដាំផ្កាលម្អបន្ថែម ដេីម្បីឱ្យបរិវេនសាលាឃុំមានសោភណ្ឌភាព អនាម័យ និងរបៀបរៀបរយ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/06/2026

    លោកស្រី ទូច ស៊ីថា អនុប្រធានការិយាល័យអប់រំ យុវជន និង កីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំទទួលបន្ទុកការងារអប់រំក្រៅប្រព័ន្ធ និងមន្ត្រីការិយាល័យអប់រំទទួលបន្ទុកការងារកុមារតូច និងបឋមសិក្សា ចូលរួមប្រជុំជាមួយនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ស្ដីពីការគ្រប់គ្រងការងារប្រព័ន្ធព័ត៌មាននិងគ្រប់គ្រងអប់រំក្រៅប្រព័ន្ធនិងបរិយាបន្ន

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំទួលគគីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    12/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានទទួលកិច្ចស្វាគមន៍​ក្រុមការងារជន បង្គោល គណនេយ្យភាពសង្គម នៃរដ្ឋបាលខេត្តកោះកុង ចុះមកត្រួតពិនិត្យ គាំទ្របច្ចេកទេស និងបានទទួលផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs)

  • ហេង គីមឆន/
    12/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងពិធីផ្សព្វផ្សាយ”ស្តីពីយន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ធ្វើអាជីវកម្មខ្សាច់”

  • រដ្ឋបាលស្រុកគិរីសាគរ/
    12/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំពិភាក្សា លើការងារសាង សង់អាគារសាលាបឋមសិក្សាកោះស្ដេច