ស្រុកកោះកុង ៖ រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកកោះកុង បានធ្វេីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋ នៅឃុំត្រពាំងរូង ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង នៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង) ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង
សមាសភាពអញ្ជើញចូលរួមមាន ៖ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលរងស្រុក លោកនាយករដ្ឋបាល លោក លោកស្រីនាយករងរដ្ឋបាល លោកអធិការស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋប្រមាណ ១៨០នាក់ ។













