/ / /

លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង»

លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាព ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ នៅសាលមហោស្រពខេត្តកោះកុង។
របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង រួមមាន :
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង ប្រចាំខែឧសភា ឆ្នាំ២០២៦
៣-សេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៦ របស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែឧសភា ឆ្នាំ២០២៦
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកា ស្តីពីការកំណត់ប្រតិទិន និងទីកន្លែង នៃកិច្ចប្រជុំសាមញ្ញ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្តកោះកុង
៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត
៨-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត។
ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការ UN-Habitat នៅមន្ទីរបរិស្ថានខេត្តកោះកុង។

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងមន្ត្រីប៉ុស្តិ៍នគរបាល សហគមន៍ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដើម្បីប្រមូលសំរាមតាមដងផ្លូវសាធារណៈ និងផ្សព្វផ្សាយអប់រំអំពីអនាម័យបរិស្ថាន នៅក្នុង ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    រដ្ឋបាលឃុំភ្ញីមាស លោក សន សាវ ជំទប់ទី២ បានចូលរួមជាគណៈអធិបតី ក្នុងវិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១០ គ.ជ.ប.ស.ណ.ន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦