/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន”ការពិនិត្យលទ្ធភាពកែឆ្នៃសំរាម សំណល់រឹងជាថាមពល សំរាប់ខេត្តព្រះសីហនុ និងខេត្តកោះកុង”

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន”ការពិនិត្យលទ្ធភាពកែឆ្នៃសំរាម សំណល់រឹងជាថាមពល សំរាប់ខេត្តព្រះសីហនុ និងខេត្តកោះកុង” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ក្នុងនោះស្មារតីកិច្ចប្រជុំ បានសម្រេចដូចខាងក្រោម :
១/ខេត្ត្ពព្រះសីហនុត្រូវរៀបចំកែឆ្នៃសំរាមដុតយកថាមពល ដោយក្រុមហ៊ុន MIZUDA ដើម្បីយកថាមពលអគ្គីសនីមកប្រើប្រាស់និងលក់ជូនរាជរដ្ឋាភិបាល។
២/សំរាប់ខេត្តកោះកុង ត្រូវរៀបចំទីតាំងទីលានចាស់ ឱ្យល្អតាមស្តង់ដារ និងត្រូវរៀបចំបំពាក់ឡដុតសំរាម ដើម្បីកាត់បន្ថយសំរាមនៅទីលាន។
ចំពោះក្រសួងបរិស្ថាន នឹងចចារ ជាមួយធានាគារ ARDB ដើម្បីចរចាកម្ចីប្រាក់ចំនួន ៥លានដុល្លា សម្រាប់សាងសង់ទីលានចាក់សំរាមនៅខេត្តកោះកុង។ អគ្គនាយដ្ឋានគាំពារបរិស្ថានត្រូវចុះពិនិត្យទីលានចាក់សំរាម ដែលមិនមានការអនុញ្ញាតិ ដើម្បីអនុវត្តច្បាប់។
ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១០ គ.ជ.ប.ស.ណ.ន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល​ ស្តីពីការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង”

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបប្រតិភូក្រុមហ៊ុន Zhilian International Pte. Ltd. ដែលមានបំណងចង់ធ្វើការវិនិយោគ នៅក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា