កោះកុង ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពិនិត្យចុងក្រោយលើសេចក្តីព្រាង «សៀវភៅ ណែនាំស្តីពីនីតិវិធីវាស់កម្រិតអនុលោមភាព ក្របខណ្ឌស្តង់ដារ គុណភាពជាតិសម្រាប់ការផ្តល់សេវាសង្គមកិច្ច» ក្រោមអធិបតីភាពឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួង ស.អ.យ. បន្ទប់ប្រជុំ ១.០១ រាជធានីភ្នំពេញ ។








