លោក ដួង ភឿន នាយករងឧទ្យានជាតិជួរភ្នំក្រវាញ បានចូលរួមកិច្ចប្រជុំស្តីពី «ការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ» ក្នុងស្រុកថ្មបាំង និងកិច្ចការងារចាំបាច់មួយចំនួន កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង ក្រោមអធិបតីភាពរបស់លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក លោកនាយករដ្ឋបាល លោកប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកអធិការ និងអធិការរងនគរបាលស្រុក លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងលោកមេឃុំទាំង៦ នៃស្រុកថ្មបាំង សរុបសមាសភាពចូលរួមចំនួន ៣២នាក់ (ស្រី ២នាក់)។
ថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦



