លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារពាក់ព័ន្ធរួមមានទីចាត់ការ និងអង្គភាពច្រក រដ្ឋបាលស្រុកស្រែអំបិល មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះត្រួតពិនិត្យទីតាំងស្នើសុំធ្វើអាជីវកម្មខ្សាច់បក ០១ កន្លែង មានទីតាំងស្ថិតនៅតំបន់ព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ជាលទ្ធផល រងចាំការផ្តល់យោបល់ និងរបាយការណ៍ ពីមន្ទីរជំនាញទាំងបី ដើម្បីលើកយោបល់ ជូនលោកជំទាវពិនិត្យ និងសម្រេច៕